
បរិស្ថានជាចម្បង
អេច.ប៊ី.អេ.អេ មានទស្សនទានក្នុងការបង្កើតនូវប្លង់របស់សំណង់ អគារថ្មីដោយផ្អែកលើលក្ខខ័ណ្ឌ បរិស្ថានតំបន់និងបរិយាកាសជុំវិញដែលមានស្រាប់ធ្វើយ៉ាងណាល្អ ប្រសើរ និង ការបង្កើតថ្មី។ ការរចនា នានាគឺគោរពលើ លក្ខណៈ អត្តសញ្ញាណ របស់បរិយាបទដើមនិងលក្ខណៈសំគាល់របស់ ប្រវត្តិសាស្រ្តមួយ ដែលជាស្នូលគ្រឹះនៃគម្រោង។ការងារជោគជ័យទាំងឡាយគឺបានមកពីការងារជាក្រុមជាពិសេសជាមួយអតិថិជននិងធ្វើអោយអតិថិជនមានលទ្ធិភាពសំរេចសេចក្តី ស្រម៉ៃនិងប្រាថ្នានូវតំរូវការលើគម្រោងដែលគេចង់បានដោយមាន ភាពរស់រវើកតាមអ្វីដែលបានគិតទុក។
អេច.ប៊ី.អេ.អេ នឺងធានាទៅលើការសិក្សាទៅគម្រោងប្លង់របស់អតិថិជននឹងស្ថិតក្នុងគម្រោងថវិកា និងរយៈពេលកំនត់ច្បាស់លាស់។ អេច.ប៊ី.អេ.អេ ចូលរួមនិងចង់ឃើញសេចក្តីសុបិន្តរបស់អតិថិជនក្លាយជាការពិត ដោយការរចនា អគារដែលជាកន្លែងផ្តល់ក្តីសេចក្ដីសុខ និងជាលំហដែលចង់រស់នៅហើយជាកន្លែងដែលគ្រប់គ្នាចង់បានធ្វើជាទីមនោរម្យរបស់ខ្លួន។
អេច.ប៊ី.អេ.អេ បាននឹងកំពុងសហការជាមួយនិងក្រុមអ្នកជំនាញវិស្វករល្បីៗទាំង ក្នុងស្រុកនិងក្រៅស្រុកដែលធ្វើយ៉ាងណាធានាអោយបាននូវ គុណភាពនឹងសុវត្ថិភាពនឹងបង្កើនការទុកចិត្តរបស់អតិថិជន។
